ចរន្តឆ្លាស់
Chapter 3 · Textbook
- ពន្យល់ពីរបៀបផលិតកម្លាំងអគ្គិសនីចលករឆ្លាស់ ។
- ស្គាល់កន្សោមអាំងតង់ស៊ីតេចរន្តឆ្លាស់ [UNCLEAR: three glyph clusters, printed like ខូប៊ីនដី — the “sinusoidal” qualifier before និងប្រេកង់ is not resolvable at scan resolution] និងប្រេកង់ ។
- បង្ហាញពីផលទាំងបីនៃចរន្តឆ្លាស់ ។
- ពន្យល់ពីអាំងតង់ស៊ីតេប្រសិទ្ធ និងតង់ស្យុងប្រសិទ្ធ ។
- ពន្យល់ពីសំណងហ៍ប្រោណាល ។
- ពន្យល់ពីរេសូណង់នៃសៀគ្វី (សិក្សានៅមេរៀនបន្ទាប់នៃជំពូក) ។
- ស្គាល់ពីគ្រឿងសម្រាម៉ាទ័រ និងដំណើរការ (សិក្សានៅមេរៀនបន្ទាប់នៃជំពូក) ។
២.១ ស៊ុមវិលក្នុងដែនម៉ាញេទិច
ស្រមៃថាអ្នកកាន់ស៊ុមខ្សែមួយនៅក្នុងខ្យល់ ។ ពេលស៊ុមបែរមុខទៅរកដែនម៉ាញេទិច ផ្ទៃដែលដែនឆ្លងកាត់មានតម្លៃធំបំផុត ។ ពេលស៊ុមបែរចំហៀង (គែមទៅរកដែន) ផ្ទៃនោះស្មើសូន្យ ។ ដូច្នេះ ពេលស៊ុមវិលថេរ ផ្ទៃអាំងដុចស្យុងប្រែប្រួលឡើងចុះជាប់ៗគ្នា ។
ការប្រែប្រួលនោះធ្វើឱ្យកើតកម្លាំងអគ្គិសនីចលករអាំងឌូ ។ ដោយផ្ទៃប្រែប្រួលតាមកូស៊ីនុស កម្លាំងអគ្គិសនីចលករប្រែប្រួលតាមស៊ីនុស ។ នេះជាគោលការណ៍នៃម៉ាស៊ីនផលិតអគ្គិសនី ៖ ស៊ុមវិលក្នុងដែនម៉ាញេទិច ។
២.២ ចរន្តឆ្លាស់
[UNCLEAR: bold section heading of about six glyph clusters, printed like តាបពន្ធនេះ — the first letter is ត and the line ends in េះ; not resolvable at scan resolution]
ចរន្តឆ្លាស់ជាចរន្តអគ្គិសនីដែលប្រែប្រួលទិសដៅ ពីរដងក្នុងមួយខួប ។ នៅក្នុងផ្ទះ ចរន្តពីបណ្ដាញមានប្រេកង់ ៥០ ហឺត ដូច្នេះវាប្ដូរទិស ១០០ ដងក្នុងមួយវិនាទី ។ ភ្លើងក៏មិនដាច់ទេ ព្រោះចរន្តប្រែប្រួលលឿនពេក ភ្នែកមើលមិនឃើញ ។
ចរន្តឆ្លាស់ដែលងាយជាងគេគឺ ចរន្តឆ្លាស់ស៊ីនុយសូអ៊ីត ។ អាំងតង់ស៊ីតេ នៅខណៈ សរសេរបានជាស៊ីនុស (មើលរូបមន្ត ៤.៥) ។ បរិមាណបីកំណត់ចរន្តនេះ ៖ អំព្លីទុត ពុលសាស្ត្រ និងតំលាតដាស ។
២.៣ ការសន្មតទូទៅក្នុងការសិក្សាចរន្តឆ្លាស់
ក្នុងការសិក្សាចរន្តឆ្លាស់ យើងសន្មតពីរយ៉ាង ៖
១. អាំងតង់ស៊ីតេនៅខណៈ មានតម្លៃដូចគ្នានៅគ្រប់ចំណុចទាំងអស់នៃសៀគ្វី ។
២. ច្បាប់ និងរូបមន្តដែលចែងក្នុងចរន្តជាប់ គេអាចយកមកប្រើបានក្នុងចរន្តឆ្លាស់ នៅខណៈមួយ ។
សំណើរទីពីរសំខាន់ណាស់ ៖ វាមានន័យថា ច្បាប់អូម និងច្បាប់ស៊ូល នៅតែប្រើបាន ប៉ុន្តែប្រើ «មួយខណៈម្ដងៗ» ជាមួយតម្លៃខណៈ មិនមែនជាមួយតម្លៃប្រសិទ្ធទេ ។
២.៤ ផលទាំងបីនៃចរន្តឆ្លាស់
ចរន្តឆ្លាស់មានផលបីគឺ ផលកម្ដៅ ផលគីមី និងផលម៉ាញេទិច ។ ផលកម្ដៅ និងផលម៉ាញេទិចមានដូចក្នុងចរន្តជាប់ ។ ផលគីមីខុសគ្នាខ្លះ ព្រោះចរន្តប្ដូរទិស ។
២.៤.១ ផលគីមី
បើគេឆ្លើយចរន្តអគ្គិសនីតាមសូលុយស្យុង ដោយមានអេឡិចត្រូតទង់ដែង Cu ហើយប្រើចរន្តឆ្លាស់ គេសង្កេតឃើញ ៖ នៅចំណាក់ដំបូង ម៉ាសទង់ដែងកើននៅខាងកាតូត តាមប្រតិកម្ម
ហើយនៅខាងអានុដ អាតូមទង់ដែងក្លាយទៅជាអ៊ីយ៉ុង តាមប្រតិកម្ម
ប៉ុន្តែមួយចំណាក់ក្រោយមក ចរន្តបូរទិសវិញ ៖ អាតូមនៅខាងកាតូតក្លាយទៅជាអានុដ ហើយអានុដក៏ក្លាយទៅជាកាតូតវិញ ។ ដូច្នេះ អេឡិចត្រូតនីមួយៗមានមុខងារជាអានុដផង ជាកាតូតផង ឆ្លាស់គ្នាតាមចំណាក់នៃចរន្ត ។ ទីបំផុត នៅពិសោធន៍ ភាពខុសគ្នានៃម៉ាសស្មើសូន្យ ហើយអេឡិចត្រូតទាំងពីរនៅមានភាពដូចដើមវិញ ។
ដូចគ្នាដែរ បើគេឆ្លើយចរន្តតាមសូលុយស្យុងស៊ូដា () ឬ ៖ ចំណាក់ដំបូង គេឃើញពពុះអុកស៊ីហ្សែននៅខាងអានុដ និងអ៊ីយ៉ុងអុកស៊ីហ្សែននៅខាងកាតូត ។ លុះចរន្តបូរទិស អេឡិចត្រូតនីមួយៗក្លាយជាកាតូត ហើយអេឡិចត្រូតកាតូតក្លាយជាអានុដវិញ ។ ទីបំផុត អេឡិចត្រូតនីមួយៗទទួលបានឧស្ម័ន () ក្នុងមាឌស្មើគ្នា ។
២.៤.២ ផលកម្ដៅ
បើគេឆ្លើយចរន្តឆ្លាស់ឆ្លងកាត់អង្គធាតុចម្លងអូមណាមួយ គេឃើញមានការកើតកម្ដៅដោយផលស៊ូល ។
ដោយផលស៊ូលមិនអាស្រ័យនឹងទិសដៅចរន្ត ចរន្តឆ្លាស់មានផលកម្ដៅដូចគ្នានឹងផលកម្ដៅក្នុងចរន្តជាប់ដែរ ។ ឧទាហរណ៍ ៖ ចង្កៀងរន្ទះ ឆ្នាំងដាំអគ្គិសនី ចង្ក្រានអគ្គិសនី កំសៀវអគ្គិសនី ។
ផលកម្ដៅនេះហើយជាមូលដ្ឋាននៃអាំងតង់ស៊ីតេប្រសិទ្ធ និងតង់ស្យុងប្រសិទ្ធ ដែលយើងសិក្សានៅផ្នែក ៣ និង ៤ ។
២.៤.៣ ផលអេឡិចត្រូម៉ាញេទិច
ដូចចរន្តជាប់ដែរ ចរន្តឆ្លាស់ក៏បង្កើតដែនម៉ាញេទិចនៅជុំវិញខ្លួន ៖
- ទិសដៅ ៖ ដូចទិសក្នុងករណីចរន្តជាប់ ពោលគឺអាស្រ័យនឹងទិសចរន្ត និងរាងនៃខ្សែ ។ [UNCLEAR: three or four words follow — the printed glyphs read គីទិសអាស្រ័យនិងរាងនៃរបៀបទីតាំង...នៃចំណុចចេញបញ្ចូល; the clause is too degraded in the scan to resolve] ដែនក៏មានលក្ខណៈដូចដែនក្នុងករណីចរន្តជាប់ ។
- ទិសដៅបូរតាមទិសដៅនៃចរន្ត គឺពីរដងក្នុងមួយខួប ។
- អាំងតង់ស៊ីតេដែន ៖ ដោយ (មើលរូបមន្ត ៤.៧) ។
ដូច្នេះ ដែនម៉ាញេទិចក៏មានលក្ខណៈស៊ីនុយសូអ៊ីតដែរ [UNCLEAR: rest of the closing line — printed glyphs read ត្រូវតាមទាំងមានប្រភពដូចជានិងជាសូចចរន្ត; too degraded to resolve] ។
២.៥ ពិសោធន៍៖ ស្ពឺដែកក្នុងប៊ូប៊ីន
គេដំឡើងសៀគ្វីមួយ (មើលរូប ៥.៤) ។ ជាប៊ូប៊ីនមួយដែលមានស្ពឺដែក និងអំពូលអគ្គិសនី ។ ជាវ៉ុលម៉ែត ហើយ ជាអំពែរម៉ែត ។ គេភ្ជាប់ចុងទាំងពីរ និង ទៅនឹងឆ្នាំងចរន្តឆ្លាស់ស៊ីនុយសូអ៊ីត ។
- កាលណាគេបញ្ចូលស្ពឺដែកចូលទៅក្នុងប៊ូប៊ីន គេឃើញអាំងតង់ស៊ីតេចរន្តថយចុះ ហើយពន្លឺចង្កៀងក៏ថយចុះដែរ ។
ផលចែករវាង និង ហៅថា អាំប៉េដង់ នៃកំណាត់សៀគ្វី ដែលតាងដោយ (មើលនិយមន័យ ៣.៨) ។ អាំប៉េដង់ មានប្រភេទដូចរេស៊ីស្តង់ ។
តាមលំយាយខាងក្រោម (រូប ៥.៥) គេឃើញថា អាំងតង់ស៊ីតេចរន្តយឺតដាសជាងតង់ស្យុង ។
២.៦ ហេតុអ្វីត្រូវការតម្លៃប្រសិទ្ធ
ចរន្តឆ្លាស់ប្រែប្រួលគ្រប់ខណៈ ។ បើគេសួរថា «ចរន្តនេះមានតម្លៃប៉ុន្មាន?» គេឆ្លើយថា « A» មិនបានទេ ព្រោះតម្លៃខណៈផ្លាស់រាល់វិនាទី ។ ដូច្នេះ គេត្រូវការតម្លៃមួយដែលនៅថេរ ហើយមានឥទ្ធិពលដូចចរន្តឆ្លាស់ ។
តម្លៃនោះគឺ តម្លៃប្រសិទ្ធ ។ គំនិតសាមញ្ញ ៖ យកចរន្តជាប់មួយ ដែលឆ្លងកាត់រេស៊ីស្តង់ដូចគ្នា ក្នុងរយៈពេលដូចគ្នា ហើយធ្វើឱ្យកើតកម្ដៅស្មើគ្នា ។ ចរន្តជាប់នោះមានតម្លៃស្មើនឹងតម្លៃប្រសិទ្ធនៃចរន្តឆ្លាស់ ។
ឧបករណ៍វាស់ក្នុងផ្ទះ (អំពែរម៉ែត្រ វ៉ុលម៉ែត្រ) អានតម្លៃប្រសិទ្ធ ។ ដូច្នេះ « V» នៅផ្ទះគឺតម្លៃប្រសិទ្ធ មិនមែនតម្លៃអតិបរមាទេ ។
២.៧ វិធីផាស
បូកស៊ីនុសពីរដោយត្រីកោណមាត្រគឺយូរ និងងាយខុស ។ មានវិធីខ្លីជាង ៖ តាងស៊ីនុសមួយដោយ វិចទ័រមួយ ដែលមានប្រវែងស្មើអំព្លីទុត និងមានមុំស្មើតំលាតដាស ។ គេហៅវិចទ័រនោះថា វិចទ័រប្រៀបដ្យាក្រាម (phasor) ។
ដោយស៊ីនុសទាំងអស់មានពុលសាស្ត្រដូចគ្នា ការបូកស៊ីនុសក្លាយជាការបូកវិចទ័រ ។ គេគូសវិចទ័រពីរ ហើយរកអង្កត់ទ្រូងនៃប្រលេឡូក្រាម ។ អង្កត់ទ្រូងនោះជាវិចទ័រតម្រូវ ៖ ប្រវែងរបស់វាជាអំព្លីទុតថ្មី មុំរបស់វាជាតំលាតដាសថ្មី ។
វិធីនេះហើយដែលយើងប្រើដើម្បីដោះសៀគ្វី – ៖ តង់ស្យុងលើ និងតង់ស្យុងលើ មានតំលាតដាសខុសគ្នា ដូច្នេះវិចទ័រទាំងពីរកែងគ្នា ហើយផលបូកក្លាយជាត្រីកោណកែង ។
៣.១ អំព្លីទុតចរន្ត
ជាអំព្លីទុត ឬអាំងតង់ស៊ីតេចរន្តអតិបរមា ៖ តម្លៃធំបំផុតដែលចរន្តអាចឡើងដល់ ។ ឯកតា ៖ អំពែរ (A) ។ វាជាប្រវែងវិចទ័រតាងចរន្ត ។ ចរន្តឡើងដល់ ម្ដង និងចុះដល់ ម្ដង ក្នុងមួយខួប ។
៣.២ ពុលសាស្ត្រ
ជាពុលសាស្ត្រ គិតជា ។ វាប្រាប់ថាផាសកើនប៉ុន្មានរ៉ាដ្យង់ក្នុងមួយវិនាទី ។ ទំនាក់ទំនង ៖ (មើលរូបមន្ត ៤.៥) ។
៣.៣ ខួប
ចរន្តឆ្លាស់មានខួប គឺរយៈពេលដែលចរន្តធ្វើបានមួយលំយោលពេញ (មួយវដ្ត) ។ ឯកតា ៖ វិនាទី (s) ។ ។
៣.៤ ប្រេកង់
ជាប្រេកង់ ៖ ចំនួនខួបក្នុងមួយវិនាទី ។ ឯកតា ៖ ហឺត (Hz) ។ ។ នៅកម្ពុជា បណ្ដាញអគ្គិសនីមាន Hz ។
៣.៥ ពុលសាស្ត្រតង់ស្យុង
ពុលសាស្ត្រតង់ស្យុង គិតជា ។ គិតជា Hz ហើយ គិតជា s ។ ចរន្ត និងតង់ស្យុងក្នុងសៀគ្វីតែមួយមានពុលសាស្ត្រដូចគ្នា ។
៣.៦ អាំងតង់ស៊ីតេប្រសិទ្ធ
និយមន័យ ៖ អាំងតង់ស៊ីតេប្រសិទ្ធនៃចរន្តឆ្លាស់ ជាអាំងតង់ស៊ីតេនៃចរន្តជាប់ ដែលឆ្លងកាត់អង្គធាតុចំហាយដូចគ្នា ក្នុងរយៈពេលដូចគ្នា មានការបញ្ចេញថាមពលកម្ដៅស្មើគ្នា ។
ចរន្តជាប់នោះមានអាំងតង់ស៊ីតេ ។ ដូច្នេះ ជាតម្លៃ «ស្មើកម្ដៅ» មិនមែនតម្លៃអតិបរមាទេ ។ ឯកតា ៖ A ។ ទំនាក់ទំនងជាមួយអំព្លីទុត ៖ (មើលរូបមន្ត ៤.៦) ។
៣.៧ តង់ស្យុងប្រសិទ្ធ
និយមន័យ ៖ តម្លៃប្រសិទ្ធនៃតង់ស្យុងឆ្លាស់ ស្មើនឹងតង់ស្យុងថេរ ដែលរវាងចុងទាំងពីរនៃអង្គធាតុចម្លងអូមតែមួយដូចគ្នា និងក្នុងរយៈពេលស្មើគ្នា មានបរិមាណកម្ដៅស្មើគ្នា ។
និយមន័យនេះដូចនិយមន័យអាំងតង់ស៊ីតេប្រសិទ្ធដែរ គ្រាន់តែវាស់តង់ស្យុងជំនួសចរន្ត ។ ឯកតា ៖ វ៉ុល (V) ។ (មើលរូបមន្ត ៤.១១) ។
៣.៨ អាំប៉េដង់
និយមន័យ ៖ ផលចែករវាងតង់ស្យុង និងអាំងតង់ស៊ីតេចរន្ត ហៅថា អាំប៉េដង់ នៃកំណាត់សៀគ្វី តាងដោយ ។
អាំប៉េដង់ មានប្រភេទដូចរេស៊ីស្តង់ ៖ វាជាការទប់ទល់នឹងចរន្ត ហើយឯកតារបស់វាគឺ អូម () ។ ភាពខុសគ្នាគឺ អាស្រ័យនឹងប្រេកង់ ។ ក្នុងសៀគ្វី – ៖ (មើលរូបមន្ត ៤.១៤) ។
៣.៩ ច្បាប់អូមចំពោះអង្គធាតុចម្លងអូម
ច្បាប់ ៖ តាមច្បាប់អូមចំពោះអង្គធាតុចម្លងអូម ។
ក្នុងចរន្តឆ្លាស់ ច្បាប់នេះប្រើបាននៅគ្រប់ខណៈ (តាមការសន្មត ២.៣) ដោយ និង ជាតម្លៃខណៈ ។ ដោយអង្គធាតុចម្លងអូមមានតែរេស៊ីស្តង់ ចរន្ត និងតង់ស្យុងស្របដាសគ្នា គឺ ។ ដូច្នេះ ហើយសម្រាប់តម្លៃប្រសិទ្ធ ដែរ ។
៣.១០ ច្បាប់ស៊ូល
ច្បាប់ ៖ តាមច្បាប់ស៊ូល ក្នុងរយៈពេល មានការបញ្ចេញថាមពលកម្ដៅ ។
ក្នុងចរន្តឆ្លាស់ គេប្រើ សម្រាប់រយៈពេលតូច ព្រោះ ប្រែប្រួល ។ ដោយផលស៊ូលអាស្រ័យនឹង ទិសដៅចរន្តមិនសំខាន់ទេ ៖ ចរន្តឆ្លាស់ក៏ដុតកម្ដៅដូចចរន្តជាប់ដែរ ។