ទ្រឹស្តីអាស៊ីតនិងបាស

Chapter 3 · Textbook

150 min4 គោលដៅសិក្សា100 ផ្នែកមេរៀន
នៅចុងបញ្ចប់ អ្នកនឹងអាច
  • ពន្យល់ពីលក្ខណៈរបស់អាស៊ីត-បាស។
  • រាប់ឈ្មោះរបស់អាស៊ីត 5 ដែលប្រើនៅជីវភាព [UNCLEAR: ពិ…ស…ន៍ — the two words printed after ជីវភាព are hidden/merged with the watermark and cannot be read with confidence] និងក្នុងឧស្សាហកម្ម។
  • កំណត់និយមន័យ អាស៊ីត-បាសតាមអារ៉េញ៉ូស ប្រុងស្តេត-ទ្រី និងតាមឡូរីស។
  • ពន្យល់ពីលក្ខណៈខ្លាំងនិងខ្សោយរវាងអាស៊ីត-បាស។

២.១ ជំពូក ៣ បើកមេរៀន

ទំព័រដំបូងនៃជំពូកមានប្រអប់ពណ៌ខ្មៅដែលសរសេរ ជំពូក និងលេខ 3 ក្នុងរង្វង់ ហើយនៅខាងស្ដាំមានចំណងជើងធំ៖

អាស៊ីត–បាស

ក្រោមចំណងជើងនោះមានរូបថតផលិតផលប្រើប្រាស់ក្នុងផ្ទះ ហើយមានចំណងជើងរូបថតថា៖

អាស៊ីតឬបាសមាននៅក្នុងម្ហូបអាហារនិងផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើន។

ន័យរបស់វាសាមញ្ញណាស់៖ អាស៊ីតនិងបាសមិនមែនជារបស់ក្នុងមន្ទីរពិសោធន៍តែមួយមុខទេ ។ ទឹកក្រូចមានអាស៊ីត សាប៊ូមានបាស ។ ដូច្នេះយើងរៀនវាដើម្បីយល់អំពីជីវភាពប្រចាំថ្ងៃ ។

២.២ ជូរនិងល្វើង

ស្រមៃថាអ្នកកាន់កែវទឹកក្រូចមួយ ។ រសជាតិរបស់វាជូរ ។ ឥឡូវអ្នកប៉ះសាប៊ូសន្លឹកមួយ ។ វារអិល ។ រសជូរ និងភាពរអិល ជាសញ្ញាសាមញ្ញបំផុតពីរដែលប្រាប់យើងថា សារធាតុនោះជាអាស៊ីត ឬជាបាស ។ ក្នុងមន្ទីរពិសោធន៍ យើងមិនភ្លក់ទេ — យើងប្រើក្រដាស pH ឬសូចនាករ ។

២.៣ អាស៊ីតបញ្ចេញ បាសទទួល

អាស៊ីតមួយមានអ៊ីដ្រូសែនដែលវាអាច «ឲ្យ» ចេញបាន ។ បាសមួយអាច «ទទួល» អ៊ីដ្រូសែននោះ ។ ដូច្នេះពេលអាស៊ីតជួបបាស គ្មានអ្វីបាត់ទេ — អ៊ីដ្រូសែនគ្រាន់តែផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀត ។ លទ្ធផលគឺអំបិល និងទឹក ។ គំនិត «ឲ្យ និងទទួល» នេះជាគ្រាប់គ្រាន់នៃទ្រឹស្តីប្រូងស្តេត-ឡូរី ដែលយើងរៀននៅផ្នែកទី ៣ ។

២.៤ ខ្លាំង និងខ្សោយ

ដាក់អាស៊ីតក្នុងទឹក ។ ម៉ូលេគុលរបស់វាបំបែកជាអ៊ីយ៉ុង ។ អាស៊ីតខ្លាំងបំបែកអស់ទាំងអស់ ។ អាស៊ីតខ្សោយបំបែកតែបន្តិច ហើយផ្នែកធំនៅតែជាម៉ូលេគុលដើម ។ ដូច្នេះ «ខ្លាំង» មិនមានន័យថា «ខាប់» ទេ ។ អាស៊ីតខ្សោយខាប់ខ្លាំងក៏អាចមាន ។ យើងវិញនឹងចំណុចនេះនៅផ្នែកទី ៩ ។

២.៥ ទ្រឹស្តីបី សំណួរបី

ទ្រឹស្តីទាំងបីមិនឈ្លោះគ្នាទេ ។ វាមើលបាតុភូតតាមសំណួរផ្សេងគ្នា ៖

  • អារ៉េនីយូស សួរថា «តើសូលុយស្យុងបង្កើតអ៊ីយ៉ុងអ្វី?» — H⁺ ឬ OH⁻ ។
  • ប្រូងស្តេត-ឡូរី សួរថា «តើអង្គធាតុនោះឲ្យ ឬទទួលប្រូតុង?» ។
  • ឡឺវីស សួរថា «តើអង្គធាតុនោះទទួល ឬឲ្យគូអេឡិចត្រុង?» ។

ដូច្នេះពាក្យ «អាស៊ីត» មួយមានន័យបីបែប ។ នេះជាចំណុចដែលសិស្សច្រឡំច្រើនជាងគេ ។

២.៦ រាប់ប្រូតុង

អាស៊ីតមួយអាចឲ្យប្រូតុងបានមួយ ពីរ ឬបី ក្នុងមួយម៉ូលេគុល ។ ឲ្យមួយ = ម៉ូណូប្រូទិច ។ ឲ្យពីរ = អ៊ីប្រូទិច (ឌីប្រូទិច) ។ ឲ្យបី = ត្រីប្រូទិច ។ អាស៊ីតដែលឲ្យលើសពីមួយ ហៅរួមថា ពហុប្រូទិច ។ សំខាន់៖ ចំនួនអាតូម H ក្នុងរូបមន្តមិនស្មើនឹងចំនួនប្រូតុងដែលវាឲ្យទេ ។ អាស៊ីតអាសេទិច CH₃COOH មាន H បួន តែឲ្យបានតែមួយ ។

២.៧ អាស៊ីតស៊ុលហ្វូរិច

អាស៊ីតស៊ុលហ្វូរិច H₂SO₄ ជាផលិតផលគីមីដែលសំខាន់ណាស់ និង [UNCLEAR: "្រេីប្រចាំនំផុត" — the words between និង and នៅក្នុងលោក cannot be resolved; most likely ប្រើច្រើនជាងគេបំផុត] នៅក្នុងលោក ។ គេប្រើវារាប់លានតោនក្នុងមួយឆ្នាំៗ ។ អាស៊ីតសុទ្ធមានសភាពខាប់ដូចប្រេងក្រាស់ គ្មានពណ៌ និងគ្មានក្លិន ។ គេប្រើវាក្នុងឧស្សាហកម្មផលិត លោហៈ ប្រេង ក្រដាស លោហៈ ថ្នាំពណ៌ សំវ៉ាយ និងវត្ថុធាតុគីមីជាច្រើនទៀត ។ [UNCLEAR: លោហៈ occurs twice in the printed list — the second occurrence, before ថ្នាំពណ៌, may be a different word] វាជាអាណាក់ការដេស៊ីដ្រាតកម្ម (ដកទឹក) ។ ស្ករ និងសមាសធាតុសរីរាង្គដទៃទៀតក៏ដេស៊ីដ្រាតកម្មដោយសារអាស៊ីតនេះដែរ ។

២.៨ អាស៊ីតនីទ្រិច

អាស៊ីតនីទ្រិច HNO₃ សុទ្ធជាអង្គធាតុរាវគ្មានពណ៌ ហួយជាផ្សែង ។ ការណ៍នេះបញ្ជាក់ពីការបំបែក [UNCLEAR: one word after បំបែក] បង្កើតបានជាតំណក់លឿងៗមានសភាពដូចអំបិល ។ [UNCLEAR: the clause printed between អំបិល ។ and រលាយវានៅក្នុងទឹក is illegible] រលាយវានៅក្នុងទឹក គេបានអាស៊ីតដែលមាន [UNCLEAR: សេរលាស] ហើយអាចជាមូលហេតុដែលចំហេះ ។ គេប្រើវាសម្រាប់ [UNCLEAR: object of សម្រាប់ illegible] ។ អាស៊ីតនីទ្រិចជាសូលុយស្យុងគ្មានពណ៌ វាក្លាយជាពណ៌ [UNCLEAR: លឿង?] ដោយសារអុកស៊ីតពណ៌ត្នោត ។

២.៩ អាស៊ីតផូស្វរិច

ផូស្វ័រ អាស៊ីត និងប៉ូតាស្យូម ជាធាតុសំខាន់ដែលផលិតរាល់ឆ្នាំ ហើយប្រើដោយផ្ទាល់ក្នុងឧស្សាហកម្ម ។ អាស៊ីតផូស្វរិច [UNCLEAR: one word between the subject and រសជូរ] រសជូរ និងមិនពុល ។ គេប្រើវាក្នុងឧស្សាហកម្ម [UNCLEAR: the industry named here is unclear] ដើម្បីបង្កើតរសជាតិជូរ ។ [UNCLEAR: the remaining sentences of this paragraph — beginning គេប្រើវាក្នុងឧស្សាហកម្មផលិតជី … and running to ទោល (តែងង) នៅក្នុងជម្ងឺជាតិទេ គេប្រើន… at the foot of the page — are too degraded by the watermark to transcribe]

៣.១ លក្ខណៈអាស៊ីត

អាស៊ីត ជាសារធាតុដែលមានលក្ខណៈដូចខាងក្រោម ៖

  • សូលុយស្យុងអាស៊ីតមានរសជូរ ។ សូលុយស្យុងខាប់របស់អាស៊ីតពាកច្រើនកាត់ខ្លាំង វាអាចលេហា:ស្បែក សម្លែកកំញាក់ ។ អាស៊ីតពាកច្រើនពុល ។ [UNCLEAR: "វាអាចលេហា:ស្បែក សម្លែកកំញាក់" — glyphs are legible as printed but the Khmer words behind them cannot be resolved with confidence]
  • អាស៊ីតអាចប្រព្រឹត្តជាអង្គធាតុចង្អុលបញ្ហា ។ [UNCLEAR: "ចង្អុលបញ្ហា" — last word of this line is set in a decorative font and may read differently]
  • អាស៊ីតខ្លះមានប្រតិកម្មជាមួយលោហៈសកម្មដើម្បីបញ្ចេញឧស្ម័នអ៊ីដ្រូសែន ។ លោហៈដែល [UNCLEAR: យរន — one word is overprinted by the "krou.net" watermark] ខាងមុខអ៊ីដ្រូសែនក្នុងស៊េរីសកម្មភាពគីមី អាចមានប្រតិកម្មជាមួយអាស៊ីត ដើម្បីផលិតជាអំបិលនិងឧស្ម័នអ៊ីដ្រូសែន ។ ឧទាហរណ៍ ៖ បារីយ៉ូម + អាស៊ីតស៊ុលហ្វូរិក (មើល ៥.១) ។
  • អាស៊ីតមានប្រតិកម្មជាមួយបាសឱ្យផលជាអំបិលនិងទឹក ។
  • អាស៊ីតជាអេឡិចត្រូលីត ដូចនេះសូលុយស្យុងរបស់វាក្នុងទឹកជាអ្នកនាំចរន្តអគ្គិសនី ។ សូលុយស្យុងអាស៊ីតខ្លះជាអេឡិចត្រូលីតខ្លាំង ហើយខ្លះទៀតជាអេឡិចត្រូលីតខ្សោយ ។

៣.២ និយមន័យអ៊ីដ្រូអាស៊ីត

អ៊ីដ្រូអាស៊ីត គឺជាអាស៊ីតដែលមានធាតុផ្សំពីរ ធាតុផ្សំគ្នាគឺអ៊ីដ្រូសែន និងធាតុដែលមានកម្រិតអេឡិចត្រូនិចអវិជ្ជមានខ្ពស់ ។ អាស៊ីតអសរីរាង្គជាច្រើនជាអ៊ីដ្រូអាស៊ីត ។ ឧទាហរណ៍ ៖ HF , HCl , HBr … ។

៣.៣ ការហៅឈ្មោះអ៊ីដ្រូអាស៊ីត

គេហៅឈ្មោះវាងដើមរបស់ធាតុទី ២ + បច្ច័យ «អ៊ីដ្រូអិច» ។ ឧទាហរណ៍៖ ធាតុទី ២ ក្នុង HCl គឺក្លរួ → អ៊ីដ្រូក្លរីច ។

៣.៤ តារាងឈ្មោះអ៊ីដ្រូអាស៊ីត

តារាងទី 1.1 ៖ ឈ្មោះនិងរូបមន្តរបស់អ៊ីដ្រូអាស៊ីត

រូបមន្តឈ្មោះអាស៊ីត
HFអាស៊ីតហ្វ្លុយអរីដ្រិចចម្បីអ៊ីដ្រូហ្វ្លុយអរីច
HClអាស៊ីតក្លរីដ្រិចចម្បីអ៊ីដ្រូក្លរីច
HBrអាស៊ីតប្រូមីដ្រិចចម្បីអ៊ីដ្រូប្រូមីច
HIអាស៊ីតអ៊ីយ៉ូដ្រិចចម្បីអ៊ីដ្រូអ៊ីយ៉ូដិច
H₂Sអាស៊ីតស៊ុលហ្វីដ្រិច

[UNCLEAR: in the first four rows the two name parts are joined by a short printed token read as ចម្បី — the glyphs are visible but the token's reading is not certain; the formula↔name pairing is certain]

៣.៥ និយមន័យអុកស៊ីអាស៊ីត

អុកស៊ីអាស៊ីត គឺជាអាស៊ីតដែលមានធាតុផ្សំ អ៊ីដ្រូសែន អុកស៊ីសែន និងធាតុទីបី ដែលភាគច្រើនជាអលោហៈ ។ ឧទាហរណ៍ ៖ HNO₃ , H₂SO₄ … ។

៣.៦ តារាងឈ្មោះអុកស៊ីអាស៊ីត

តារាងទី 1.2 ៖ ឈ្មោះអុកស៊ីអាស៊ីតនិងអាញ៉ុងរបស់វា

រូបមន្តឈ្មោះអាស៊ីតអាញ៉ុងឈ្មោះអាញ៉ុង
HNO₃អាស៊ីតនីទ្រិចNO₃⁻នីត្រាត
H₂SO₄អាស៊ីតស៊ុលហ្វូរិចSO₄²⁻ស៊ុលផាត
H₃PO₄អាស៊ីតផូស្វរិចPO₄³⁻ផូស្វាត
HOClអាស៊ីតអ៊ីប៉ូក្លរីClO⁻អ៊ីប៉ូក្លរីត
HClO₂អាស៊ីតក្លរីClO₂⁻ក្លរីត
H₂CO₃អាស៊ីតកាបូនិចCO₃²⁻កាបូណាត
CH₃COOHអាស៊ីតអាសេទិចCH₃COO⁻អាសេតាត

៣.៧ បច្ច័យបទសម្រាប់អុកស៊ីអាស៊ីត

បើមានអាស៊ីតពីរស្រដៀងគ្នា គេឱ្យបច្ច័យបទ «អ៊ី» ទៅអាស៊ីតណាដែលមានអុកស៊ីសែន (O) តិច និងបច្ច័យបទ «អ៊ិច» ទៅអាស៊ីតដែលមានអុកស៊ីសែនច្រើន ។ ឧទាហរណ៍ ៖ HNO₂ អាស៊ីតនីត្រឹច , HNO₃ អាស៊ីតនីទ្រិច ។

៣.៨ អាស៊ីតបំបែកជាអ៊ីយ៉ុងអ៊ីដ្រូញ៉ូម

យើងបានដឹងហើយថា អេឡិចត្រូលីតខ្លះខ្លាំង ហើយខ្លះទៀតខ្សោយ អាស្រ័យដោយវាបំបែកស្មើ ឬដោយភាគ (មិនស្មើ) ។ អាស៊ីតជាអេឡិចត្រូលីត ដូច្នេះគេអាចចែកអាស៊ីតជាអាស៊ីតខ្លាំង ឬអាស៊ីតខ្សោយ ដូចក្នុងតារាងទី 1.3 ។

៣.៩ តារាងអាស៊ីតខ្លាំងនិងខ្សោយ

តារាងទី 1.3 ៖ អាស៊ីតខ្លាំងនិងអាស៊ីតខ្សោយមួយចំនួន

អាស៊ីតខ្លាំងអាស៊ីតខ្សោយ
អាស៊ីតក្លរីដ្រិចHClអាស៊ីតអាសេទិចCH₃COOH
អាស៊ីតប្រូមីដ្រិចHBrអាស៊ីតស្យានិដ្រិចHCN
អាស៊ីតអ៊ីយ៉ូដ្រិចHIអាស៊ីតហ្វ្លុយអរីដ្រិចHF
អាស៊ីតនីទ្រិចHNO₃អាស៊ីតនីត្រឹចHNO₂
អាស៊ីតស៊ុលហ្វូរិចH₂SO₄អាស៊ីតស៊ុលហ្វូរ៉ូH₂SO₃
អាស៊ីតពែគ្លរិចHClO₄អាស៊ីតអ៊ីប៉ូក្លរីHClO

៣.១០ លក្ខណៈបាស

បាសជាអេឡិចត្រូលីត ។ បាសភាគច្រើនជាអង្គធាតុរឹង ។ បាសគឺជាសមាសធាតុដែលមានលក្ខណៈ ៖

  • សូលុយស្យុងបាសស្កាបទៅរអិល និងមានរសល្វើង ។ បាសច្រើនមានលក្ខណៈកាត់ខ្លាំង វាអាចកាត់ស្បែកនិងកំណាត់សំពត់ ។ បាសជាថ្នាក់ងារសំអាត ព្រោះវាអាចកំចាត់ខ្លាញ់និងប្រមងបាន ។ បាសខ្លះ ដូចជាម៉ាញេស្យូមអ៊ីដ្រកស៊ីត Mg(OH)₂ ស្ទើរតែមិនរលាយក្នុងទឹក ហើយបាសខ្លះទៀត ដូចជាសូដ្យូមអ៊ីដ្រកស៊ីត រលាយខ្លាំងក្នុងទឹក វាសបចំហាយទឹកក្នុងខ្យល់និងរលាយក្នុងទឹក ។ បាសដែលរលាយខ្លាំងក្នុងទឹក ហៅថា «បាសអាល់កាលី» ឬ «អាល់កាលី» ។ ភាគច្រើននៃបាសប្រភេទនេះ ជាបាសរបស់លោហៈដែលមាននៅក្នុងក្រុមទី I នៃតារាងខួបធាតុគីមី ។
  • បាសអាចប្រព្រឹត្តជាអង្គធាតុចង្អុលពណ៌ ។
  • បាសមានប្រតិកម្មជាមួយអាស៊ីត ឱ្យផលជាអំបិលនិងទឹក ។

៣.១១ តារាងបាសខ្លាំងនិងខ្សោយ

គេអាចចែកបាសជាបាសខ្លាំង ឬខ្សោយ ដូចក្នុងតារាងទី 1.4 ។

តារាងទី 1.4 ៖ បាសខ្លាំងនិងខ្សោយមួយចំនួន

បាសខ្លាំងបាសខ្សោយ
សូដ្យូមអ៊ីដ្រកស៊ីតNaOHអាម៉ូញ៉ាកNH₃
ប៉ូតាស្យូមអ៊ីដ្រកស៊ីតKOHសូដ្យូមកាបូណាតNa₂CO₃
កាល់ស្យូមអ៊ីដ្រកស៊ីតCa(OH)₂ប៉ូតាស្យូមកាបូណាតK₂CO₃
បារ្យូមអ៊ីដ្រកស៊ីតBa(OH)₂អានីលីនC₆H₅NH₂
សូដ្យូមផូស្វាតNa₃PO₄ទ្រីមេទីលអាមីន(CH₃)₃N
StemC!oud
0%