ម៉ាស៊ីន (ភាគ១)
Chapter 1 · Textbook
- រៀបរាប់ពីដំណើរការនៃវគ្គទាំងបួនក្នុងវដ្តនៃម៉ាស៊ីនសាំងបានច្បាស់លាស់ ។
- ពន្យល់ថាអ្វីជាលំនាំអាដ្យាបាទិច និងអនុវត្តច្បាប់ទី១ លើលំនាំនេះ ។
- ពន្យល់វដ្តកាកណូ និងទ្រឹស្តីបទកាកណូ ហើយគណនាទីន្នផលកម្តៅអតិបរមា ។
- បកស្រាយរូបមន្តទីន្នផលទាំងបីនៃម៉ាស៊ីន ៖ ទីន្នផលកម្តៅ , ទីន្នផលត្រជាក់បញ្ញូន និងទីន្នផលបានការ ។
- មានបម្រុងប្រយ័ត្នក្នុងការប្រើប្រាស់កម្តៅក្នុងម៉ាស៊ីនផ្សេងៗ ។
២.១ ម៉ាស៊ីនកម្តៅ
ម៉ូទ័រដែលយើងឃើញពេញដងផ្លូវ (រថយន្ត ម៉ូតូ ឡានដឹកទំនិញ) ហៅថា ម៉ូទ័រកម្តៅ ។ វាដើរដោយប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងកាត ឬឧស្ម័ន ហើយស្រូបយកកម្តៅពីចងក្តៅ ដើម្បីធ្វើកម្មន្ត ។ [UNCLEAR: ឃ្លាភ្ជាប់រវាង «ម៉ូទ័រកម្តៅ» និងបញ្ជីប្រេង — អក្សរព្រិល]
គេចែកម៉ូទ័រកម្តៅជាពីរប្រភេទ តាមកន្លែងដែលកម្តៅកើតឡើង ៖
- ចំហេះក្រៅ — កម្តៅកើតឡើងនៅខាងក្រៅស៊ីឡាំង ហើយចំហាយទឹក ឬឧស្ម័នក្តៅត្រូវបញ្ជូនចូលទៅរុញពីស្តុង ។ ឧទាហរណ៍ ៖ ម៉ូទ័រចំហាយទឹក ទួរប៊ីនចំហាយ ។ [UNCLEAR: ពាក្យបន្ត — អក្សរព្រិល]
- ចំហេះក្នុង — កម្តៅកើតឡើងនៅក្នុងស៊ីឡាំងផ្ទាល់ ព្រោះល្បាយឥន្ធនៈឆេះនៅទីនោះ ។ ឧទាហរណ៍ ៖ ម៉ូទ័រសាំង ម៉ូទ័រម៉ាស៊ូត ។ [UNCLEAR: ចុងបញ្ចប់នៃប្រយោគ — អក្សរព្រិល]
ដូច្នេះម៉ាស៊ីនសាំងជាម៉ូទ័រចំហេះក្នុង ៖ ខ្យល់ដែលលាយជាមួយចំហាយប្រេងសាំងត្រូវបញ្ជូលទៅក្នុងបន្ទប់ចំហេះ ។ ក្នុងម៉ូទ័រម៉ាស៊ូត ឥន្ធនៈគឺប្រេងម៉ាស៊ូត ដែលគេចាក់ចូលក្រោយពេលខ្យល់ក្តៅត្រូវបានបណ្តុះយ៉ាងខ្លាំង ហើយវាផ្ទុះដោយខ្លួនឯង ។
២.២ លំនាំអាដ្យាបាទិច
ដាក់ទឹកក្តៅក្នុងដបទែម៉ូសហើយបិទគម្របជិត ។ ទឹកក្នុងដបមិនបូរកម្តៅជាមួយខាងក្រៅទេ ព្រោះសំបកទែម៉ូសជាអង្គធាតុអ៊ីសូឡង់ ។ បើទឹកនោះរីកមាឌរុញគម្របឡើង វាបំពេញកម្មន្តដោយ គ្មានកម្តៅចេញចូល ។ លំនាំបែបនេះហៅថា លំនាំអាដ្យាបាទិច ។
សង្កេតឃើញថា ៖ ឧស្ម័នរីកមាឌដោយអាដ្យាបាទិច នោះវាធ្វើកម្មន្តដោយប្រើថាមពលក្នុងរបស់ខ្លួនឯង ដូច្នេះថាមពលក្នុង ថយ ហើយឧស្ម័ន ត្រជាក់ ចុះ ។ ផ្ទុយមកវិញ បើគេបណ្តុះឧស្ម័នយ៉ាងលឿន កម្មន្តដែលធ្វើលើឧស្ម័នក្លាយជាថាមពលក្នុង ដូច្នេះឧស្ម័ន ក្តៅ ឡើង ។ នេះជាហេតុដែលខ្យល់ក្នុងស៊ីឡាងម៉ាស៊ូតក្តៅខ្លាំងពេលបណ្តុះ ។
២.៣ វដ្តកាកណូ
សាឌី កាកណូ (Sadi Carnot, 1796–1832) ជារូបវិទូជនជាតិបារាំង ដែលបានដាក់មូលដ្ឋានគ្រឹះនៃទែរម៉ូឌីណាមិច ។ នៅឆ្នាំ 1824 គាត់បានបង្កើតគំនិតម៉ាស៊ីនមួយ (ហៅថា ម៉ាស៊ីនកាកណូ) ដែលមានសារៈសំខាន់យ៉ាងខ្លាំងទាំងផ្នែកទ្រឹស្តីនិងការអនុវត្ត ។ ម៉ាស៊ីនកាកណូជា ម៉ាស៊ីនអ៊ីដេអាល់ ដែលមានទីន្នផលខ្ពស់បំផុត ពេលវាស្រូបកម្តៅពីចងក្តៅ ហើយនាំកម្តៅទៅចងត្រជាក់ ។
ស្រមៃថាមានស៊ីឡាំងមួយដាក់ខ្យល់នៅក្នុង មានពីស្តុងចល័តបាន ហើយគេលើកស៊ីឡាំងនោះទៅប៉ះធុងផ្សេងៗគ្នា ៖
១. ដាក់លើ ចងក្តៅ ៖ ខ្យល់រីកមាឌតាមលំនាំអ៊ីសូទែម (សីតុណ្ហភាពថេរ) ។ នេះជាខ្សែកោង ។
២. ដាក់លើ ទ្រនាប់អ៊ីសូឡង់ ៖ ខ្យល់បន្តរីកមាឌតាមលំនាំអាដ្យាបាទិច ហើយសម្ពាធថយយ៉ាងខ្លាំង ។ នេះជាខ្សែកោង ។
៣. ដាក់លើ ចងត្រជាក់ ៖ ខ្យល់បញ្ចេញកម្តៅ ហើយរួមមាឌតាមលំនាំអ៊ីសូទែម ។ នេះជាខ្សែកោង ។
៤. ដាក់លើ ទ្រនាប់អ៊ីសូឡង់ ម្តងទៀត ៖ ខ្យល់ត្រូវបណ្តុះតាមលំនាំអាដ្យាបាទិច រហូតត្រឡប់មកស្ថានភាពដើមវិញ ។ នេះជាខ្សែកោង ។
ដូច្នេះម៉ាស៊ីនត្រូវបញ្ឈប់កម្មន្តរៅ [UNCLEAR: ឃ្លាភ្ជាប់ — អក្សរស្តើង] ក្នុងរយៈពេលនៃរយៈការព្រីក និងត្រឡប់ទៅស្ថានភាពដើមវិញ ។
២.៤ ម៉ូទ័របន្ទុះបួនវគ្គ
ជាទូទៅម៉ូទ័រមានស៊ីឡាំងច្រើន ។ ស៊ីឡាំងនីមួយៗមាន ពីស្តុង មួយដែលធ្វើចលនាឡើងលើចុះក្រោមបាន ហើយមាន ស្នប់ ពីរនៅលើក្បាលស៊ីឡាំង ៖ ស្នប់ស្រូប (ខ្យល់ចូល) និងស្នប់បញ្ចេញ (ឧស្ម័នចេញ) ។ កម្មន្តកើតឡើងដោយសារការឆេះល្បាយសាំង-ខ្យល់ ។
នៅចុងវគ្គទី ៤ ពីស្តុងត្រឡប់មកទីតាំងដើមវិញ ។ ដំណើរការទាំងបួនវគ្គនេះបង្កើតបានជា មួយស៊ីច ។ វគ្គទាំងបួននៃម៉ូទ័របន្ទុះបួនវគ្គរបស់ម៉ាស៊ីនសាំង ៖
- វគ្គទី ១ វគ្គស្រូប — គេបើកស្នប់ស្រូប ហើយពីស្តុងធ្វើចលនាចុះក្រោម ។ ពីស្តុងស្រូបល្បាយសាំង-ខ្យល់ ដែលលាយយ៉ាងត្រឹមត្រូវនៅក្នុងកាប៊ុយរ៉ាទ័រ បញ្ចូលទៅក្នុងស៊ីឡាំង ។ នៅក្នុងដ្យាក្រាម - តាងដោយខ្សែកោង ។
- វគ្គទី ២ វគ្គបណ្តុះ — គេបិទស្នប់ស្រូប ហើយពីស្តុងធ្វើដំណើរឡើងវិញ ។ ល្បាយក្នុងស៊ីឡាំងរួមមាឌពី មក ។ នៅចុងវគ្គទី ២ សម្ពាធមានតម្លៃប្រហែល 10 អាត់ម៉ូស្វែរ ។
- វគ្គទី ៣ វគ្គបន្ទុះ — នៅចុងវគ្គទី ២ ប៊ូស៊ីបញ្ចេញផ្កាភ្លើងរាងអណ្តាតភ្លើង ឆេះល្បាយនោះ ហើយផ្ទុះយ៉ាងខ្លាំង ។ សីតុណ្ហភាពកើនឡើងយ៉ាងរហ័ស (ប្រហែល ) ជាហេតុធ្វើឲ្យសម្ពាធកើនឡើងយ៉ាងខ្លាំង (ប្រហែល ) ។ ខ្យល់រុញពីស្តុងចុះក្រោមយ៉ាងខ្លាំង ។ នៅចុងវគ្គនេះ សម្ពាធមានតម្លៃប្រហែល 2 ដល់ និងសីតុណ្ហភាពប្រហែល ។
- វគ្គទី ៤ វគ្គបញ្ចេញ — គេបើកស្នប់បញ្ចេញ ពីស្តុងធ្វើដំណើរឡើងលើ ហើយច្រានខ្យល់ចេញពីស៊ីឡាំងទៅក្នុងបរិយាកាស ។ នៅចុងវគ្គនេះ ស្នប់បញ្ចេញក៏បិទ ស្នប់ស្រូបក៏បើក ហើយស៊ីចថ្មីចាប់ផ្តើម ។
ក្នុងចំណោមវគ្គទាំងបួន មានតែ វគ្គទី ៣ ទេដែលបង្កើតកម្មន្តមេកានិច ។ ក្នុងវគ្គនេះ ថាមពលស៊ីនេទិចនៃការផ្ទុះត្រូវប្រែទៅជាថាមពលស៊ីនេទិចនៃពីស្តុង ។ ហេតុការណ៍នេះបង្ហាញថា ក្នុងម៉ូទ័រ កម្តៅបានប្រែក្លាយជាថាមពលស៊ីនេទិច តាមរយៈខ្យល់ដែលដើរតួជាអ្នកផ្ទុក ។
២.៥ ម៉ូទ័របន្ទុះពីរវគ្គ
ម៉ូទ័រតូចៗជាច្រើន (ម៉ូតូ ម៉ាស៊ីនកាត់ស្មៅ) ប្រើ ម៉ូទ័របន្ទុះពីរវគ្គ ។ ក្នុងម៉ូទ័រនេះ ស៊ីឡាំងមានរន្ធបញ្ចូលនិងរន្ធបញ្ចេញនៅលើជញ្ជាំង ហើយពីស្តុងបើកបិទរន្ធទាំងនោះដោយខ្លួនឯង ។ គេប្រើសាំងលាយប្រេងម៉ាស៊ីន ។
វគ្គទាំងពីរនៃស៊ីច ៖
- វគ្គទី ១ ៖ បញ្ចូលនិងបន្ទុះ — ពីស្តុងធ្វើដំណើរពីទីទាបឡើងលើ ។ ល្បាយ (ចំហាយសាំង-ខ្យល់) មួយភាគត្រូវរួមចូលក្នុងបន្ទប់ចំហេះ ហើយពីស្តុងរុញវាឡើង ។ ពេលល្បាយឡើងដល់ចំណុចខ្ពស់បំផុត ប៊ូស៊ីបញ្ចេញផ្កាភ្លើង ធ្វើឲ្យល្បាយផ្ទុះ ។
- វគ្គទី ២ ៖ ស្រូបបញ្ចូលនិងបញ្ចេញ — ពីស្តុងផ្លាស់ចុះក្រោម ហើយពេលចុះដល់ចំណុចកំណត់ វាបើករន្ធបញ្ចេញ ។ ឧស្ម័នសល់ពីការផ្ទុះក៏ហូរចេញក្រៅ ហើយល្បាយថ្មីចូលមកជំនួស ។ [UNCLEAR: ចុងបញ្ចប់នៃកថាខណ្ឌ — អក្សរត្រូវបានកាត់ដោយគែមទំព័រ]
៣.១ លំនាំអាដ្យាបាទិច
ប្រព័ន្ធត្រូវបានចាត់ជាប្រព័ន្ធដែលមិនចាក់ចេញ និងមជ្ឈដ្ឋានក្រៅ ដូច្នេះថាមពលកម្តៅរបស់វាមិនប្រែប្រួលទេ ។ លំនាំខ្លះកើតឡើងដោយស្រួលក្នុងចំណុះកម្តៅ ដូចជានៅក្នុងបន្ទប់ដែលព័ទ្ធជុំវិញដោយអង្គធាតុអ៊ីសូឡង់ ។ លំនាំបែបនេះហៅថា លំនាំអាដ្យាបាទិច ។
៣.២ លំនាំអាដ្យាបាទិច
លំនាំអាដ្យាបាទិច គឺជាលំនាំមួយដែលថាមពលកម្តៅ មិនបូរជាមួយមជ្ឈដ្ឋានក្រៅ ។
៣.៣ ច្បាប់ទី១ នៅក្នុងលំនាំអាដ្យាបាទិច
អនុវត្តន៍ច្បាប់ទី ១ នៃទែរម៉ូឌីណាមិច លើលំនាំអាដ្យាបាទិច យើងបាន ដូច្នេះកម្មន្តស្មើនឹងដកបម្រែបម្រួលថាមពលក្នុង ៖ ។ មានន័យថា ៖
- បើឧស្ម័នរីកមាឌ () នោះ គឺថាមពលក្នុងថយ ហើយឧស្ម័នត្រជាក់ ។
- បើគេបណ្តុះឧស្ម័ន () នោះ គឺថាមពលក្នុងកើន ហើយឧស្ម័នក្តៅ ។
៣.៤ តំណាក់កាលទី ១ នៃវដ្តកាកណូ
ក្នុងស៊ីឡាំងមួយមានខ្យល់ និងមានពីស្តុងមួយដែលអាចចល័តបាន ។ គេយកស៊ីឡាំងនោះទៅប៉ះធុងដែលមានសីតុណ្ហភាពខ្ពស់ ។ ខ្យល់ក្នុងស៊ីឡាំងទទួលកម្តៅ ហើយរីកមាឌតាម លំនាំអ៊ីសូទែម ដោយសម្ពាធថយ ។ តំណាក់កាលទី ១ នៃវដ្តកាកណូ តាងដោយខ្សែកោង នៅលើដ្យាក្រាម - (រូបទី 3.3) ។ កម្តៅដែលខ្យល់ស្រូបក្នុងតំណាក់កាលនេះគឺ ។
៣.៥ តំណាក់កាលទី ៣ នៃវដ្តកាកណូ
នៅតំណាក់កាលទី ៣ គេលើកស៊ីឡាំងពីទ្រនាប់អ៊ីសូឡង់ ទៅដាក់លើធុងដែលមានសីតុណ្ហភាពទាប ។ ខ្យល់ក្នុងស៊ីឡាំង បញ្ចេញបរិមាណកម្តៅ ហើយពីស្តុងផ្លាស់ទីចុះក្រោមដោយសង្កត់លើខ្យល់ ។ ដូច្នេះខ្យល់រួមមាឌតាម លំនាំអ៊ីសូទែម ដែលតាងដោយខ្សែកោង ។
៣.៦ បរិមាណកម្តៅពីចងក្តៅ
គឺជា បរិមាណកម្តៅដែលផ្ទេរដោយចងក្តៅ ទៅឲ្យឧស្ម័នក្នុងរយៈពេលមួយស៊ីច ។ ឯកតារបស់វាគឺ J (ហ្សូល) ។ ជាកម្តៅ ចូល ដូច្នេះវាមានសញ្ញាវិជ្ជមានក្នុងការគណនា ។
៣.៧ បរិមាណកម្តៅទៅចងត្រជាក់
គឺជា បរិមាណកម្តៅដែលស្រូបដោយចងត្រជាក់ ពីឧស្ម័នក្នុងរយៈពេលមួយស៊ីច ។ ឯកតារបស់វាគឺ J ។ កម្តៅនេះជាកម្តៅ ចេញ ពីប្រព័ន្ធ ដូច្នេះវាជាការបាត់បង់សម្រាប់ម៉ាស៊ីន ។
៣.៨ ទ្រឹស្តីបទកាកណូ (១)
ចំពោះម៉ាស៊ីនប្រើកម្តៅដែលដាក់ដំណើរការនៅចន្លោះធុងកម្តៅពីរ នោះ ទីន្នផលកម្តៅមានតម្លៃអតិបរមា កាលណាម៉ាស៊ីនស៊ីចរីវើស៊ីប (គឺជាម៉ាស៊ីនកាកណូ) ។
៣.៩ ទ្រឹស្តីបទកាកណូ (២)
ក្នុងករណីនេះ ទីន្នផលកម្តៅអតិបរមានោះ មិនអាស្រ័យនឹងប្រភេទនៃស៊ីចរីវើស៊ីបទេ ។ ម៉ាស៊ីនអ៊ីដេអាល់ណាក៏ដោយ ដែលដើរនៅចន្លោះសីតុណ្ហភាពពីរដូចគ្នា មានទីន្នផលដូចគ្នា ។
៣.១០ ទ្រឹស្តីបទកាកណូ (៣)
ទីន្នផលនោះ អាស្រ័យតែសីតុណ្ហភាពដាច់ខាត នៃប្រភពក្តៅ និង នៃប្រភពត្រជាក់ ប៉ុណ្ណោះ ។ វាមិនអាស្រ័យនឹងលក្ខណៈនៃចំហាយផ្ទុក (ឧស្ម័នអ្វី មានប៉ុន្មានម៉ូល) ទេ ។
៣.១១ ទីន្នផលកម្តៅ
ទីន្នផលកម្តៅ គឺជាប្រភាគនៃកម្តៅដែលម៉ាស៊ីនស្រូប ហើយប្រែបានជាកម្មន្ត ។ គេតាងដោយ (ឬ ធម្មតា) ។ វាជាចំនួន គ្មានឯកតា ហើយគេសរសេរជាភាគរយ (%) ក៏បាន ។ សម្រាប់ម៉ាស៊ីនកាកណូ ៖
ដែល និង គិតជា ។
៣.១២ អត្រាបណ្តុះ
អត្រាបណ្តុះ គឺជាផលធៀប រវាងមាឌ មុនបណ្តុះ (ចុងវគ្គស្រូប) និងមាឌ ក្រោយបណ្តុះ (ចុងវគ្គបណ្តុះ) ។ វាជាចំនួនគ្មានឯកតា ហើយសម្រាប់ម៉ាស៊ីនសាំងវាមានតម្លៃ ប្រហែល 6 ដល់ 8 ។ នៅចុងវគ្គទី ២ សម្ពាធកើនដល់ប្រហែល 10 អាត់ម៉ូស្វែរ ។
៣.១៣ មាឌបានការ
មាឌបានការ គឺជាផលសង រវាងមាឌធំបំផុតនិងមាឌតូចបំផុតនៃស៊ីឡាំង ។ វាជាមាឌដែលពីស្តុងរុញចេញក្នុងមួយវគ្គ ។ សម្រាប់ម៉ាស៊ីនសាំង វាមានតម្លៃប្រហែល ដល់ ។
៣.១៤ កម្មន្តបានការ
ក្នុងរយៈពេលដំណើរការ ការឆេះល្បាយឧស្ម័នក្នុងស៊ីឡាំងផ្តល់កម្តៅ ។ ភាគច្រើននៃកម្តៅនោះក្លាយជា កម្មន្តមេកានិច ដែលរុញពីស្តុងឲ្យផ្លាស់ទី ហើយកម្តៅមួយភាគទៀត បញ្ចេញទៅបរិស្ថានត្រជាក់និងបរិយាកាសខាងក្រៅ ។
តែម៉ាស៊ីនទទួលបានតែ កម្មន្តបានការ ប៉ុណ្ណោះ ដោយសារកកិត ៖ ។ ឯកតារបស់ និង គឺ J (ក្នុងសៀវភៅគេប្រើខ្លះ kJ) ។
៣.១៥ ទីន្នផលកម្តៅនៃម៉ាស៊ីន
ទីន្នផលកម្តៅ ជាផលធៀបរវាងកម្មន្តមេកានិច និងបរិមាណកម្តៅ ដែលបញ្ចេញដោយចំហេះ ៖
ចំពោះម៉ូទ័រប្រើសាំង ទីន្នផលនេះមានតម្លៃ អតិបរមា 35 % ។