កត្តានៃឥទ្ធិពលប៉ះលើល្បឿនប្រតិកម្ម

Chapter 1 · Textbook

180 min5 គោលដៅសិក្សា140 ផ្នែកមេរៀន
នៅចុងបញ្ចប់ អ្នកនឹងអាច
  • ពន្យល់ពីល្បឿនប្រតិកម្មអាស្រ័យលើទំហំភាគល្អិតអង្គធាតុប្រតិករ ។
  • បកស្រាយពីឥទ្ធិពលកំហាប់លើល្បឿនប្រតិកម្ម ។
  • បកស្រាយពីឥទ្ធិពលនៃសីតុណ្ហភាពលើល្បឿនប្រតិកម្ម ។
  • ពន្យល់ពីឥទ្ធិពលនៃកាតាលីករលើល្បឿនប្រតិកម្ម ។
  • បកស្រាយទិន្នន័យតាមក្រាប ។

២.១ ដុំតូចប្រតិកម្មលឿន ដុំធំប្រតិកម្មយឺត

ដាក់ដុំស្ករមួយដុំក្នុងទឹកក្តៅ ហើយដាក់ស្ករដូចគ្នាដែលគេបុកជាម្សៅក្នុងទឹកក្តៅមួយកែវទៀត ។ ម្សៅរលាយភ្លាម ។ ដុំស្កររលាយយឺត ។ ម៉ាសស្ករគឺស្មើគ្នា — អ្វីដែលខុសគ្នាគឺ ផ្ទៃប៉ះ ។

ម្សៅមានផ្ទៃប៉ះធំជាង ព្រោះគ្រាប់តូចៗច្រើនរួមគ្នាបង្ហាញផ្ទៃច្រើន ។ ទឹកប៉ះបានតែផ្ទៃខាងក្រៅនៃដុំ ។ ដុំធំមួយមានផ្ទៃខាងក្រៅតូច ដូច្នេះទឹកប៉ះបានតិច ហើយប្រតិកម្មកើតឡើងយឺត ។

សេចក្តីសន្និដ្ឋាន៖ បើដុំនៃអង្គធាតុរឹងប្រតិករកាន់តែតូច ផ្ទៃប៉ះរបស់វាកាន់តែធំ ហើយល្បឿនប្រតិកម្មកាន់តែលឿន ។

២.២ មនុស្សច្រើនក្នុងបន្ទប់តូច

ស្រមៃថាមានមនុស្ស ២០ នាក់ក្នុងសាលធំ ។ ពួកគេដើរឆ្ងាយពីគ្នា ហើយប៉ះគ្នាតិច ។ បើអ្នករុញមនុស្សទាំង ២០ នាក់នោះចូលក្នុងបន្ទប់តូចមួយ ពួកគេប៉ះគ្នាញឹកញាប់ ។

ក្នុងសូលុយស្យុងក៏ដូចគ្នា ។ កំហាប់ខ្ពស់មានន័យថាមានម៉ូលេគុលច្រើនក្នុងមាឌមួយ ។ ម៉ូលេគុលនៅជិតគ្នា ប៉ះគ្នាញឹកញាប់ ដូច្នេះប្រតិកម្មលឿន ។

ចំពោះឧស្ម័ន កំហាប់កើនឡើងកាលណាសម្ពាធកើនឡើង ។ ដូច្នេះយើងអាចបង្កើនល្បឿនប្រតិកម្មរបស់ឧស្ម័នដោយបង្កើនសម្ពាធ ។

២.៣ សីតុណ្ហភាពខ្ពស់ ចលនាលឿន

ដាក់អាហារក្នុងទូក្លាសេ អាហារនៅយូរ ។ ទុកអាហារនោះនៅក្រៅ វាខូចឆាប់ ។ ភាពខុសគ្នាគឺសីតុណ្ហភាព ។ នៅសីតុណ្ហភាពទាប ម៉ូលេគុលផ្លាស់ទីយឺត ដូច្នេះប្រតិកម្មយឺត ។ នៅសីតុណ្ហភាពខ្ពស់ ម៉ូលេគុលផ្លាស់ទីលឿន ប៉ះគ្នាខ្លាំង ដូច្នេះប្រតិកម្មលឿន ។

កំណើនសីតុណ្ហភាពនៃល្បាយប្រតិកម្មបង្កើនល្បឿនប្រតិកម្មគីមី ។ ករណីនេះកើតឡើងទាំងប្រតិកម្មបញ្ចេញកម្តៅ និងប្រតិកម្មស្រូបកម្តៅ ។

២.៤ សម្ពាធខ្ពស់ ម៉ូលេគុលជិតគ្នា

ខ្យសូនធ្វើប្រតិកម្មលឿននៅសម្ពាធខ្ពស់ ។ ពីព្រោះនៅសម្ពាធខ្ពស់ ម៉ូលេគុលខ្យសូនកាន់តែនៅជិតគ្នា ហើយការទង្គិចកាន់តែមានញឹកញាប់ ។ លក្ខណៈនេះស្រដៀងគ្នាទៅនឹងការទង្គិចរវាងភាគល្អិតក្នុងសូលុស្យុងដែលមានកំហាប់កាន់តែខ្ពស់ ។

២.៥ កាតាលីករបើកផ្លូវខ្លី

អ្នកឡើងភ្នំមួយអាចឡើងតាមផ្លូវវែង ឬតាមផ្លូវខ្លីជាង ។ កំពូលភ្នំគឺដូចគ្នា — អ្វីដែលខុសគ្នាគឺពេលវេលាដែលត្រូវចំណាយ ។ កាតាលីករធ្វើដូចផ្លូវខ្លីនោះ ៖ វាបើកផ្លូវថ្មីដែលត្រូវការថាមពលតិច ដូច្នេះប្រតិកម្មកើតឡើងលឿន ។

កាតាលីករមិនបាត់បង់ទេ ។ នៅចុងប្រតិកម្ម វានៅមាន ហើយលក្ខណៈគីមីរបស់វាមិនប្រែប្រួល ។ វាក៏មិនបង្កើនបរិមាណផលិតផលដែរ — វាគ្រាន់តែធ្វើឱ្យដល់ចំណុចនោះលឿនជាង ។

៣.១ ឥទ្ធិពលទំហំភាគល្អិត៖ ដុំតូច

ល្បឿនប្រតិកម្មគីមីអាស្រ័យលើទំហំភាគល្អិតអង្គធាតុប្រតិករ ។ បើដុំនៃអង្គធាតុរឹងប្រតិករកាន់តែតូច នោះផ្ទៃប៉ះរបស់វាកាន់តែធំ ដែលធ្វើឱ្យល្បឿនប្រតិកម្មគីមីប្រព្រឹត្តទៅកាន់តែលឿន ។

៣.២ ឥទ្ធិពលទំហំភាគល្អិត៖ ដុំធំ

បើដុំនៃអង្គធាតុរឹងប្រតិករកាន់តែធំ នោះផ្ទៃប៉ះរបស់វាកាន់តែតូច ដែលធ្វើឱ្យល្បឿនប្រតិកម្មគីមីប្រព្រឹត្តទៅយឺត ។

៣.៣ ឥទ្ធិពលកំហាប់

ការបង្កើនកំហាប់អង្គធាតុប្រតិករ គឺបង្កើនឱកាសនៃការទង្គិចរវាងម៉ូលេគុលអង្គធាតុប្រតិករ ។ ម្យ៉ាងទៀត ការបង្កើនកំហាប់គឺបង្កើនចំនួនទង្គិចរវាងម៉ូលេគុល ជាហេតុធ្វើឱ្យល្បឿនប្រតិកម្មកាន់តែលឿន ។

កំហាប់របស់ខ្យសូនមួយកើនឡើង កាលណាសម្ពាធរបស់វាកើនឡើង ។ ដូច្នេះយើងអាចបង្កើនល្បឿនប្រតិកម្មរបស់ខ្យសូន ដោយបង្កើនសម្ពាធរបស់អង្គធាតុប្រតិករ ។

៣.៤ ទ្រឹស្ដីទង្គិច និងច្បាប់កំហាប់

ក. ច្បាប់កំហាប់ ។ តាមរយៈពិសោធន៍ខាងលើ គេអាចធ្វើវិចារណាបានចំពោះស្ទើរតែគ្រប់ប្រតិកម្មដែលកើតឡើងក្នុងសូលុយស្យុង ៖ ល្បឿនកំណើតអង្គធាតុកើត (ផលិតផល) ឬល្បឿនបំបាត់អង្គធាតុប្រតិករ កើនឡើងកាលណាកំហាប់នៃអង្គធាតុប្រតិករកើនឡើង ។ ជាទូទៅ ល្បឿនកំណើតអង្គធាតុកើត ឬល្បឿនបំបាត់អង្គធាតុប្រតិករ នៅពេលចាប់ផ្តើមប្រតិកម្មគឺលឿន ហើយថយចុះទៅតាមពេល ព្រោះកំហាប់អង្គធាតុប្រតិករថយចុះ ។

ខ. បំណកស្រាយ ។ ម៉ូលេគុល ឬអ៊ីយ៉ុងទាំងឡាយមានចលនាឥតឈប់ឈរក្នុងសូលុយស្យុង ។ ចលនានេះធ្វើឱ្យមានការប៉ះទង្គិចកើតឡើង ហើយក្នុងករណីទង្គិចខ្លះ វាបង្កើតបានជាផលិតផល ។ ទង្គិចដែលបណ្តាលឱ្យមានកំណើតអង្គធាតុកើត ហៅថា ទង្គិចប្រសិទ្ធ ។ ល្បឿនកំណើតអង្គធាតុកើតកាន់តែខ្ពស់ កាលណាចំនួនទង្គិចប្រសិទ្ធកាន់តែច្រើន ។

៣.៥ ចំនួនទង្គិចប្រសិទ្ធ និងកំហាប់

កាលណាចំនួនទង្គិចប្រសិទ្ធកាន់តែច្រើន ។ ទង្គិចប្រសិទ្ធកាន់តែមានច្រើន លុះត្រាកំហាប់អង្គធាតុប្រតិករកើននៅក្នុងសូលុយស្យុង ។ ដូចនេះនៅក្នុងសូលុយស្យុង ល្បឿនកំណើតអង្គធាតុកើតកើនជាមួយកំណើនកំហាប់អង្គធាតុប្រតិករ ។ បំណកស្រាយនេះក៏ត្រឹមត្រូវផងដែរ ចំពោះប្រតិកម្ម [UNCLEAR: ឃ្លាបន្តមួយបន្ទាត់ — អានបានប្រហែល «…សម្រេចបានក្នុងធាតុ…នៅមាត្រដ្ឋាន ។»] ។

៣.៦ ការអនុវត្តន៍កំហាប់

  • ដើម្បីធ្វើប្រតិកម្ម[UNCLEAR: ១–២ ពាក្យ — អានបានប្រហែល «ីតមួយឡើយ»] គេត្រូវបង្កើនកំហាប់អង្គធាតុប្រតិករឱ្យខ្ពស់ ។ បើក្នុងធាតុូសចំហាយ គេត្រូវធ្វើប្រតិកម្មឱ្យស្ថិតក្រោមសម្ពាធខ្ពស់ ។
  • ដើម្បីធ្វើប្រតិកម្មនៅក្នុងសូលុយស្យុងមួយឱ្យវិញ គេត្រូវផ្គត់ផ្គង់អង្គធាតុប្រតិកម្ម ដោយបន្ថែមអង្គធាតុឱ្យច្រើន ឬបន្ថែមកាតាលីករ ។ ពេលដែលគេចង់បានផលិតផល [UNCLEAR: ឃ្លាបន្ត] ។

៣.៧ សម្ពាធនិងល្បឿនប្រតិកម្ម

ខ្យសូនធ្វើប្រតិកម្មលឿននៅសម្ពាធខ្ពស់ ។ ពីព្រោះនៅសម្ពាធខ្ពស់ ម៉ូលេគុលខ្យសូនកាន់តែនៅជិតជិតគ្នា ។ នៅការដឹងចំនាក់កាន់តែមានញឹកញាប់ ។ លក្ខណៈនេះស្រដៀងគ្នាទៅនឹងការទង្គិចរវាងភាគល្អិតក្នុងសូលុយស្យុងដែលមានកំហាប់កាន់តែខ្ពស់ ។

៣.៨ បំណកស្រាយសម្ពាធ និងការផលិតអាម៉ូញ៉ាក់

សម្ពាធខ្ពស់ត្រូវបានគេប្រើជាញឹកញាប់ក្នុងប្រតិកម្មនៅខ្យស[UNCLEAR: ១ ពាក្យ] ដើម្បីឱ្យប្រតិកម្មប្រព្រឹត្តទៅកាន់តែលឿន ។ ឧទាហរណ៍ គឺជាការផលិតអាម៉ូញ៉ាក់ពីអាសូតនិងអ៊ីដ្រូសែន ។ គេប្រើសម្ពាធ 200 atm ក្នុងដំណើរការហាប់ (Haber) ដើម្បីផលិតអាម៉ូញ៉ាក់ពីអាសូតនិងអ៊ីដ្រូសែន ។ សម្ពាធខ្ពស់ត្រូវបានគេប្រើដើម្បីផលិតអាម៉ូញ៉ាក់ឱ្យទទួលបានភាគរយខ្ពស់នៅស្ថានភាពលំនឹង និងធ្វើឱ្យប្រតិកម្មប្រព្រឹត្តទៅកាន់តែលឿន ។

៣.៩ ឥទ្ធិពលសីតុណ្ហភាព

កំណើនសីតុណ្ហភាពរបស់ល្បាយប្រតិកម្មមួយ បង្កើនល្បឿនប្រតិកម្មគីមី ។ ករណីនេះកើតឡើងទាំងប្រតិកម្មបញ្ចេញកម្តៅ និងប្រតិកម្មស្រូបកម្តៅ ។

៣.១០ សន្និដ្ឋានពិសោធន៍សីតុណ្ហភាព

ល្បឿនកំណើតអ៊ីយ៉ុតកើនឡើង កាលណាសីតុណ្ហភាពកើនឡើង ។

៣.១១ ច្បាប់ទូទៅសីតុណ្ហភាព

ល្បឿនកំណើតអង្គធាតុកើត ឬបំបាត់អង្គធាតុប្រតិករ កើនជាមួយសីតុណ្ហភាព ។

៣.១២ បំណកស្រាយសីតុណ្ហភាពតាមទ្រឹស្ដីទង្គិច

  • តាមទ្រឹស្ដីទង្គិច គេដឹងថាការទង្គិចរវាងម៉ូលេគុល ឬអ៊ីយ៉ុងនៃអង្គធាតុប្រតិករមិនសុទ្ធតែនាំឱ្យកើតផលិតផលនោះទេ ។ ការទង្គិចខ្លះឱ្យផលិតផល ហៅថា ទង្គិចប្រសិទ្ធ ។
  • នៅសីតុណ្ហភាពណាមួយ ម៉ូលេគុល ឬអ៊ីយ៉ុងមិនមានចំណុះស្មើគ្នាទេ ។ មានតែម៉ូលេគុល ឬអ៊ីយ៉ុងខ្លះដែលមានចំណុះខ្ពស់ជាងគេប៉ុណ្ណោះ ដែលនាំឱ្យមានទង្គិចប្រសិទ្ធ ។ កាលណាសីតុណ្ហភាពកើនឡើង នាំឱ្យចំនួនទង្គិចប្រសិទ្ធកើនឡើង មួយចំនួនតិចតួចក៏កើនឡើងដែរ នោះជាហេតុនាំឱ្យមានកំណើនល្បឿនប្រតិកម្ម ។

៣.១៣ ការអនុវត្តន៍សីតុណ្ហភាព

ឥទ្ធិពលសីតុណ្ហភាពទៅលើល្បឿនប្រតិកម្មត្រូវបានគេតែងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការអនុវត្ត ៖

ក. ការបន្ថយនិងដំឡើងប្រតិកម្មដោយដំឡើងសីតុណ្ហភាព ។ ប្រតិកម្មគីមីជាច្រើនប្រព្រឹត្តទៅយឺតណាស់នៅសីតុណ្ហភាពធម្មតា ។ ឧទាហរណ៍ ប្រតិកម្មអេស្កូម សាំរ៉ូមកម្មជាដើម ។ គេអាចធ្វើឱ្យប្រតិកម្មនេះប្រព្រឹត្តទៅលឿនដោយដំឡើងសីតុណ្ហភាព ។ ក្នុងលោហកម្មដែក គេប្រើសីតុណ្ហភាពខ្ពស់ប្រហែល 1000°C ក្នុងឡស្លដែក ដើម្បីរាវដែកចេញពីរ៉ែអុកស៊ីតរបស់វា ។

ក្នុងករណីផ្សេងទៀត គេបង្កើនសីតុណ្ហភាពដើម្បីឱ្យប្រតិកម្មមួយដែលយឺតបំផុត អាចចាប់ផ្ដើមបានឆាប់ [UNCLEAR: ប្រយោគបន្ត ២ បន្ទាត់ — «…ការផ្លាស់កម្តៅតាមវិធីដុត… ល្បាយសាំងនិងខ្យល់ផ្ទុះនៅក្នុងស៊ីឡាំងម៉ាស៊ីនដោយសារផ្កាភ្លើង…»] ។

ខ. ការពន្យឺតនិងបង្កើនប្រតិកម្មដោយបញ្ចុះសីតុណ្ហភាព ។_ការរំលត់ប្រព័ន្ធគីមី_ ៖ គេអាចរាំងខ្ទប់ការវិវត្តនៃប្រព័ន្ធគីមីមួយ ដោយធ្វើឱ្យប្រព័ន្ធគីមីត្រជាក់ភាគមួយរយភាគរយ ។ លើសពីនេះ ប្រតិកម្មនឹងធ្លាក់ដល់សូន្យ ហើយប្រព័ន្ធគីមីបានរក្សាសមាសភាពរបស់វាដោយដល [UNCLEAR: ដោយដល — ពាក្យចុងក្រោយនៃបន្ទាត់ អាចជា ដោយដល់ ឬ ដោយដុល] ដូចនៅសីតុណ្ហភាពខ្ពស់ ។ នេះគឺជាការរំលត់ប្រព័ន្ធគីមីមួយ ។

_ការក្សាអាហារ_ ៖ អាហារដែលមានប្រភពពីសត្វ ឬរុក្ខជាតិ អាចរងនូវប្រតិកម្ម ហើយគុណភាពដើមអាចបាត់បង់ ដោយសារមីក្រូសារពាង្គកាយនៃមជ្ឈដ្ឋានជុំវិញ ហើយបាត់បង់គុណភាពនិងខ្លឹមសារជាតិផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ។ អាហារអាចរក្សាបានច្រើនថ្ងៃក្នុងទឹកកកនៅសីតុណ្ហភាព 4°C ហើយបានយូរខែនៅសីតុណ្ហភាព –18°C ក្នុងទូក្លាសេ ។

៣.១៤ ល្បឿនកំណើត I₂ អាស្រ័យកំហាប់ I⁻

ល្បឿនមធ្យមនៃកំណើត I₂ កើនឡើង កាលណាកំហាប់ដើមអ៊ីយ៉ុង I⁻ កើន ។

៣.១៥ ល្បឿនកំណើត I₂ អាស្រ័យកំហាប់ H₂O₂

ល្បឿនមធ្យមនៃកំណើត I₂ កើន កាលណាកំហាប់ដើម H₂O₂ កើន ។

StemC!oud
0%